ក្រុមការងារយើងខ្ញុំនិងខិតខំសិក្សារស្រាវជ្រាវចំនេះដឹងបន្ថែមទៀតសំរាប់លោកអ្នក សូមអរគុណសំរាប់ការគាំទ្រ !

សព្វថ្ងៃនេះនៅលើ Internet ពោរពេញទៅដោយ Malware ដែលវាបានភា្ជប់ជាមួយនឹងកម្មវិធីដែលដាក់អោយទាញយកឥតគិតថ្លៃជាច្រើន នៅក្នុងគោលបំនងទាញយកប្រយោជន៏ , ចាប់ជំរិត និង បំផ្លាញកុំព្យូទ័ររបស់អ្នក។ ដូច្នេះហើយនៅក្នុងអត្ថបទនេះយើងនឹងរៀបរាប់អំពីប្រភេទ Malware មួយចំនួនដែលអ្នកធ្លាប់លឺដូចនៅខាងក្រោមនេះ៖
Worms:
គឺជាប្រភេទ Program ដែលមានសមត្ថភាពចំលង និង ដំណើរការដោយខ្លួនវាទៅតាមគោលបំនងនៃ Program នេះ។ វាបានបំបែកខ្លួនជាច្រើន ហើយបានវាមានសមត្ថភាពចំលងទៅកាន់កុំព្យូទ័រ តាមរយ: Internet រឺ នៅក្នុង Storage Media របស់អ្នក។ ការដំណើការរបស់វាប្រៀបដូចជាបេសកម្មមួយមានភាពអាថ៍កំបាំងដោយអ្នកប្រើប្រាស់មិនអាចដឹងបានទេ។ Worms អាចធ្វើអោយកុំព្យូទ័ររបស់យើងដំណើរការយឺតខុសធម្មតា និង គាំងកម្មវិធីដោយគ្មានមូលហេតុ។

Viruses:
គឺជាប្រភេទ Program ដែលមានសមត្ថភាពចំលង និង ដំណើរការដោយខ្លួនវាទៅតាមគោលបំនងនៃ Program នេះដូចគ្នាទៅនឹង Worms ដែរ។ ប៉ុន្តែវាបង្កនូវហន្តនិភ័យខ្ពស់ដល់អ្នកប្រើប្រាស់។ បើយើងប្រៀបធៀប Virus ដូចជាឃាតករអញ្ចឹងដែរ។ ផលប៉ះពាល់នូវពេលដែលកុំព្យូទ័ររបស់អ្នកបានឆ្លង Virus មាននឹងចូលទៅបំផ្លាញឯកសាររបស់អ្នក ហើយនិង System របស់អ្នកផងដែរ។ Viruses មាន៖ File Virus, Macro Virus, Master Boot Record Viruses, Boot Sector Viruses, Muti-Patite Viruses, Polymorphic Viruses, Stealth Viruses …



Trojans:
Trojans មិនមែន Virus ទេ ព្រោះថាវាមិនបានបង្កើតនៅក្នុងគោលបំណងបំផ្លាញ System ទេ។ វាគឺបង្កើតនូវ ទ្វាក្រោយ(BackDoor)នៅក្នុង System រឺចន្លោះប្រហោងនៃប្រព័ន្ធសន្តិសុខពត៍មាន និង លួច Data ពីអ្នកប្រើប្រាស់ប៉ុណ្ណោះ នៅពេលដែលវាឆ្លងចូល។ ប៉ុន្តែនៅពេលបច្ចុប្បន្នគេបានស្គាល់វាថា “Trojan Horse”Trojans មាន៖ Remote Access Trojans, Data Sending Trojans, Destructive Trojans, Proxy Trojans, FTP Trojans ,Security Software, disabler Trojans, Denial-Of-Service Attack Trojans …



Adware:
គេប្រើសំរាប់ Display ផ្ទាំងពាណិជ្ជកម្មនៅក្នុងកម្មវិធី។វាមិនបង្កអោយមានបញ្ហាទៅ System នោះទេ ប៉ុន្តែវារំខានដល់ការប្រើប្រាស់នៅពេលលោតផ្ទាំងពាណិជ្ជកម្ម នៅលើកម្មវិធី រឺ Browser របស់អ្នកប៉ុណ្ណោះព្រោះគោលបំនងរបស់វាគឺទាញយកប្រយោជន៏ពីអ្នកប្រើប្រាស់។ Adware ឆ្លងតាមរយ:កម្មវីធីឥតគិតថ្លៃនៅលើ Internet ដែលអ្នកបានដំលើង។


Spyware:
កម្មវិធីនេះភាគច្រើននៅក្នុងកម្មវិធីប្រភេទ Freeware ។ នៅពេលដែលវាឆ្លងចូលវានឹងបង្កផលប៉ះពាល់ដូចជា៖
តាមដានការប្រើប្រាស់ Browser របស់អ្នក (User Password) ហើយផ្ញើទៅកាន់ hacker
ដំលើងកម្មវិធីដែលយើងមិនបានដំលើងចូលទៅក្នុងកំព្យូទ័ររបស់អ្នកដោយស្វ័យប្រវត្ត។
ដំណើរការដោយស្ងប់ស្ងាត់បំផុតនៅក្នុង System របស់អ្នក។


Spam:
យើងធ្លាប់លឺច្រើនមកហើយអំពី Spam នេះ។ វាឆ្លងចូលក្នុងកុំព្យូរទ័រយើងតាមរយ: Email ដែលមិនមាន Content ច្បាស់លាស់ ពី Email ដែលមិនស្គាល់ ដែលគេតែងតែហៅវាថា Spams រឺ Junk Mails។ ដំណើរការរបស់វាផ្ញើ Email ទៅកាន់ Email ជាច្រើនទៀតនៅក្នុងគោលបំណង ផ្សាយពាណិជ្ជកម្ម រឺ ផ្សេងទៀត។ ជួនពេលខ្លះ Junk រឺ Spam mail ទាំងនោះ អាចភ្ជាច់នូវ Virus រឺ Trojans ហើយវាឆ្លងចូលទៅក្នុងកុំព្យូទ័ររបស់អ្នកនៅពេលអ្នកបើកមើល Email ទាំងនោះ។


Bots:
គឺជាប្រភេទ Automated Processes ដែលបានបង្កើតឡើងអោយវាដំណើរការដោយខ្លួនឯង ដោយមិនមានមនុស្សចុច រឺ សកម្មភាពនោះទេ។ គេអាចប្រើប្រាស់វាតាមគោលបំនង ល្អ រឺ អាក្រក់ របស់អ្នកបង្កើត។ Bot វាអាចបង្កើតនូវ Connection មួយថ្មីនៅក្នុង កុំព្យូទ័រជនរងគ្រោះជាមួយនឹង Central Server(Hacker) ដែលអាចបញ្ជាការដំណើរបាននៅក្នុងការវាយប្រហារ(DDOS)នៅលើ Network ដែលយើងហៅថា Botnet ។ ហើយវាអាចដូចជា៖ Stealing Password , Logging Keystrokes , Analyzing Network, Relay Spam, Launch DOS(Denial of Service) និង backdoor ដូចគ្នានឹង Trojans ដែរ។


Ransomware:
គឺជាប្រភេទ malware មួយដែលធ្វើអោយផ្លាស់ប្តូរដំណើរការប្រើប្រាស់ System របស់អ្នក ហើយវាបាន Encrypt រឺ បង្ខាំងការដំណើការឯកសារ និង Program របស់អ្នក ហើយនៅពេលដែលចុចបើកវា នោះវានឹងបង្ហាញសារមួយ ជំរិតទារលុយរបស់អ្នកបើអ្នកចង់ decrypt ឯកសាររបស់អ្នកវិញ។ គោលបំណងរបស់ Ransomware មាន៖ គ្រប់គ្រងកុំព្យូទ័រ , ជំរិតទារលុយ , លួចនូវពត៍មានសំងាត់របស់អ្នកប្រើប្រាស់ , បង្ហាញពីចំនុចខ្សោយនៃ Security របស់ System, បំផ្លាញកុំព្យូទ័រជនរងគ្រោះ រឺ អាច Network ទាំងមូល …….


តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីកាពារកុំព្យូទ័ររបស់អ្នក?
ត្រូវរក្សាការ Updated ចុងក្រោយនៃ System របស់អ្នក
ប្រើប្រាស់កម្មវិធីដែលមាន License ពីអ្នកបង្កើតពិតៗ
ដំលើងកម្មវិធីកំចាត់ Virus និង ត្រូវតែ Update វាអោយបានញឹកញាប់ទៅតាម version របស់វា។
ដំលើង Firewall រឺ បើក firewall
កុំបើកEmail ដែលអ្នកសង្ស័យ រឺ នៅក្នុង Junk Mail
កុំចុចទៅលើ Link ដែលអ្នកមិនស្គាល់ រឺ មិនទុកចិត្ត និង ត្រូវប្រើប្រាស់ website Checker Tool ដើម្បី Check វាបើអ្នកមិនប្រាកដនៅក្នុងចិត្ត។










EmoticonEmoticon